កំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មានរៀបចំកិច្ចប្រជុំស្ដីពី "ការរៀបចំផែនការលទ្ធកម្ម ប្រចាំឆ្នាំ២០២៥" របស់អង្គភាពលទ្ធកម្ម និងក្រុមលទ្ធកម្ម ក្រោមអធិបតីភាព លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមន្ទីរជំនាញពាក់ព័ន្ធ និងលោក លោកស្រីអភិបាល អភិបាលរង ក្រុង/ស្រុក សរុបប្រមាណ ៧០នាក់។